គម្រោងសិក្សាអំពីអត្រាប្រេវ៉ាឡង់នៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប៖ ការជូនដំណឹងអំពីឯកជនភាព និងការយល់ព្រមដោយស្ម័គ្រចិត្ត
យើងជានរណា?
យើង គឺជាក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Birmingham នៅចក្រភពអង់គ្លេស។ យើងមានចំណាប់អារម្មណ៍ក្នុងការយល់ដឹងអំពីអត្រាប្រេវ៉ាឡង់នៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប នៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ មិនទាន់មានវិធីសាស្ត្រដែលអាចទុកចិត្តបានសម្រាប់តាមដានអត្រាប្រេវ៉ាឡង់ នៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើបនៅកម្ពុជានៅឡើយទេ។ បញ្ហានេះធ្វើឱ្យពិបាកខ្លាំងក្នុងការវាយតម្លៃថា គោលនយោបាយរបស់រដ្ឋាភិបាល ឬសកម្មភាពរបស់សេវាគាំទ្រជំនាញ អាចជួយបញ្ចប់បញ្ហានេះបានប្រកបដោយប្រសិទ្ធភាពឬអត់។ គម្រោងនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃដំណើរការដើម្បីទទួលបានទិន្នន័យដែលចាំបាច់ខ្លាំង។ យើងធ្វើការស្ទង់មតិ ដែលអ្នកចូលរួមត្រូវបានស្នើឱ្យប្រៀបធៀបតំបន់ផ្សេងៗផ្អែកលើហានិភ័យនៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីការស្រាវជ្រាវនេះ សូមទាក់ទង Dr Rowland Seymour (r.g.seymour@bham.ac.uk)។ ប្រសិនបើអ្នកមានកង្វល់ណាមួយអំពីការអនុវត្តសីលធម៌នៃការស្រាវជ្រាវនេះ សូមទាក់ទងក្រុមការងារទទួលបន្ទុកក្រមសីលធម៌វិជ្ជាជីវៈស្រាវជ្រាវនៃសាកលវិទ្យាល័យ Birmingham តាមរយៈ ethics-queries@contacts.bham.ac.uk។ ការស្ទង់មតិនេះចំណាយពេលប្រហែល ៣០ នាទីដើម្បីបញ្ចប់។ ប្រសិនបើអ្នកចូលរួមដោយផ្ទាល់ នោះនឹងចំណាយពេលប្រហែល ៤៥ នាទី រួមទាំងការណែនាំ និងដំណើរការយល់ព្រមផងដែរ។
ហេតុអ្វីបានជាអ្នកត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការស្រាវជ្រាវនេះ?
យើងចង់កត់ត្រាមតិយោបល់របស់អ្នកអំពីអត្រាប្រេវ៉ាឡង់នៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប នៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ អ្នកត្រូវបានអញ្ជើញឱ្យចូលរួម ពីព្រោះអ្នកមានបទពិសោធន៍ផ្ទាល់ ឬមានទំនាក់ទំនងផ្ទាល់ជាមួយបញ្ហាពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើបនៅកម្ពុជា។ បទពិសោធន៍ជីវិត និងចំណេះដឹងរបស់អ្នកអំពីស្ថានភាពនេះ មានតម្លៃសម្រាប់ការសិក្សានេះ។ វិធីសាស្ត្រស្រាវជ្រាវរបស់យើងពឹងផ្អែកលើ “ចំណេះដឹងរួមរបស់មនុស្សជាច្រើន” ដូច្នេះយើងចង់ស្តាប់ពីមនុស្សគ្រប់រូបដែលមានចំណេះដឹង ឬបទពិសោធន៍ពាក់ព័ន្ធ ទោះជាបទពិសោធន៍នោះមានទម្រង់បែបណាក៏ដោយ។
តើទិន្នន័យដែលអ្នកផ្តល់ឱ្យនឹងត្រូវប្រើប្រាស់យ៉ាងដូចម្តេច?តើទិន្នន័យដែលអ្នកផ្តល់ឱ្យនឹងត្រូវប្រើប្រាស់យ៉ាងដូចម្តេច?
យើងមិនស្នើសុំព័ត៌មានផ្ទាល់ខ្លួនណាមួយពីអ្នក ដែលអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកឡើយ។ ចម្លើយរបស់អ្នកនឹងត្រូវបានរក្សាការសម្ងាត់។
យើងនឹងដំណើរការទិន្នន័យដែលអ្នកផ្តល់ឱ្យយើង អំពីការយល់ឃើញរបស់អ្នកចំពោះអត្រាប្រេវ៉ាឡង់ និងហានិភ័យនៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើបនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយគ្រប់គ្រងទិន្នន័យរបស់សាកលវិទ្យាល័យ។ យើងនឹងរក្សាទុកទិន្នន័យនេះ ដរាបណាយើងនៅតែធ្វើការលើប្រធានបទនេះ។ ទិន្នន័យពីការសិក្សានេះជាកម្មសិទ្ធិរបស់ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission) ហើយនឹងមិនត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យសាធារណៈដែលមនុស្សទូទៅអាចចូលមើលបានសេរីនោះទេ។ លទ្ធផលនឹងត្រូវបានចែករំលែកជាមួយ IJM និងភាគីពាក់ព័ន្ធក្នុងប្រទេស ហើយលទ្ធផលបែបការសិក្សាស្រាវជ្រាវ (Academic outputs)នឹងត្រូវបានបោះពុម្ពផ្សាយដោយក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យ Birmingham។
ការដកខ្លួនចេញពីគម្រោងស្រាវជ្រាវនេះ
អ្នកអាចបិទកម្មវិធីអ៊ីនធឺណិត (Web browser) របស់អ្នកនៅពេលណាក៏បាន អំឡុងពេលបំពេញការស្ទង់មតិនេះ។ ដោយសារតែការស្ទង់មតិនេះជាការស្ទង់មតិអនាមិក យើងមិនអាចលុបចម្លើយរបស់អ្នកបានទេ។ ប្រសិនបើអ្នកមិនបានបញ្ចប់ការស្ទង់មតិទាំងមូល ចម្លើយដែលអ្នកបានផ្តល់រហូតដល់ពេលនោះ នឹងត្រូវបានរក្សាទុក និងប្រើប្រាស់ក្នុងការវិភាគ ប្រសិនបើមានការប្រៀបធៀបគ្រប់គ្រាន់។ ដោយសារតែការស្ទង់មតិនេះធ្វើឡើងបែបអនាមិក ដូចនេះយើងមិនអាចស្វែងរក ឬលុបចម្លើយរបស់អ្នកបានឡើយ នៅពេលដែលអ្នកបានចុចបញ្ជូនរួចរាល់។
ការគាំទ្រ
ការចូលរួមក្នុងកម្មវិធីស្ទង់មតិនេះ អាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនសូវស្រួលចិត្ត ឬនឹកឃើញដល់រឿងរ៉ាវពិបាកៗពីមុន។ ប្រសិនបើអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ឬត្រូវការអ្នកជួយដោះស្រាយបន្ទាប់ពីបំពេញរួច សូមប្រាប់បុគ្គលិក IJM ដែលនៅទីនោះផ្ទាល់ ឬទាក់ទងទៅអង្គការនៅក្នុងតំបន់របស់អ្នកបានភ្លាម។
ដោយចុច “ខ្ញុំយល់ព្រម” មានន័យថាអ្នកយល់ព្រមឱ្យយើងប្រើប្រាស់ទិន្នន័យដែលអ្នកបានផ្តល់ជូន។
សូមអរគុណច្រើនដែលបានចំណាយពេលបំពេញការស្ទង់មតិរបស់យើង អំពីប្រធានបទសំខាន់នេះ។ ចម្លើយរបស់អ្នកនឹងជួយឱ្យយើងយល់ដឹងអំពីអត្រាប្រេវ៉ាឡង់នៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើបនៅកម្ពុជា។