សេចក្ដីណែនាំសម្រាប់អ្នកចូលរួម
សូមអរគុណចំពោះការចូលរួមក្នុងការស្ទង់មតិនេះ។ គោលបំណងនៃការស្ទង់មតិនេះ គឺដើម្បីកំណត់ហានិភ័យនៃពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប (FLS) នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំឱ្យតម្លៃចំពោះចំណេះដឹង និងបទពិសោធន៍ផ្ទាល់របស់អ្នក — មតិយោបល់ និងការយល់ឃើញរបស់អ្នក ដែលធ្លាប់ពាក់ព័ន្ធផ្ទាល់ជាមួយបញ្ហាទាំងនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយយើងមើលឃើញរូបភាពរួមនៃហានិភ័យនានានៅទូទាំងប្រទេស។ការស្ទង់មតិនេះត្រូវចំណាយពេលប្រហែល ២០ នាទីដើម្បីបំពេញ។ ប្រសិនបើអ្នកចូលរួមដោយផ្ទាល់ នោះនឹងចំណាយពេលសរុបប្រហែល ១ ម៉ោង រួមទាំងការណែនាំខ្លួន និងដំណើរការផ្តល់ការយល់ព្រម។
អ្វីដែលអ្នកត្រូវធ្វើ
ជំហានទី ១៖ នៅទំព័របន្ទាប់ អ្នកនឹងត្រូវអានព័ត៌មានលម្អិតសម្រាប់អ្នកចូលរួម ហើយសូមចុចពាក្យ “យល់ព្រម” ប្រសិនបើអ្នកមានអារម្មណ៍ថាមានផាសុកភាពក្នុងការចូលរួម។
ជំហានទី ២៖ បន្ទាប់ពីនេះ អ្នកនឹងឃើញការប្រៀបធៀបរវាងតំបន់ពីរនៅក្នុងប្រទេសកម្ពុជា។ យើងចង់ឱ្យអ្នកប្រាប់ថា តើតំបន់ណាដែលអ្នកគិតថាមានអត្រាពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប (FLS) ច្រើនជាង។ សម្រាប់ការប្រៀបធៀបនីមួយៗ អ្នកមានជម្រើស ៣ ដូចជា៖
- បើអ្នកគិតថាតំបន់ណាមានអត្រាពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប (FLS) ច្រើនជាង សូមចុចជ្រើសរើសតំបន់នោះ រួចចុចពាក្យ «បន្ត»។
- បើអ្នកមិនចង់ឆ្លើយចំណុចនេះទេ សូមចុចប៊ូតុង «រំលង»។
- បើអ្នកប្តូរចិត្ត ចង់កែចម្លើយឡើងវិញ សូមចុចប៊ូតុង «ត្រឡប់ក្រោយ» ដើម្បី ត្រឡប់ទៅសំណួរមុន។
យើងមិនតម្រូវឱ្យរកទិន្នន័យ/ព័ត៌មាន ដើម្បីគាំទ្រចម្លើយរបស់អ្នកឡើយ — ចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា គឺជាអ្វីដែលយើងត្រូវការ។ ទោះបីមិនធ្លាប់មានបទពិសោធន៍ធ្វើការងារពាក់ព័ន្ធនឹងប្រធានបទនេះ ក៏អាចចូលរួមបានដែរ។
បន្ទាប់ពីអ្នកបានសម្រេចចិត្តសម្រាប់តំបន់នីមួយៗដែលត្រូវប្រៀបធៀប អ្នកនឹងឃើញតំបន់ថ្មីចំនួនពីរ ទៀត។ មានលេខរាប់នៅផ្នែកខាងលើនៃទំព័រ ដើម្បីឱ្យអ្នកដឹងថាធ្វើបានប៉ុន្មានហើយ។
គម្រោងនេះទទួលបានការអនុម័តផ្នែកវិជ្ជាជីវៈស្រាវជ្រាវ (Ethical Approval) ពីគណៈកម្មាធិការទទួលបន្ទុកពិនិត្យពិភាក្សា ទៅលើសីលធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៃសាកលវិទ្យាល័យប៊ឺមីងហ្គាំ (University of Birmingham)។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីការសិក្សានេះ សូមទាក់ទងអ្នកដឹកនាំការស្រាវជ្រាវនេះ គឺ Dr Rowland Seymour តាមរយៈ៖ r.g.seymour@bham.ac.uk។
ប្រសិនបើអ្នកមានការព្រួយបារម្ភណាមួយ អំពីការអនុវត្តផ្នែកសីលធម៌នៃការស្រាវជ្រាវនេះ សូមទាក់ទងក្រុមការងារទទួលបន្ទុកក្រមសីលធម៌វិជ្ជាជីវៈស្រាវជ្រាវនៃសាកលវិទ្យាល័យ Birmingham តាមរយៈ៖ ethics-queries@contacts.bham.ac.uk។
ការចូលរួមក្នុងកម្មវិធីស្ទង់មតិនេះ អាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនសូវស្រួលចិត្ត ឬនឹកឃើញដល់រឿងរ៉ាវពិបាកៗពីមុន។ ប្រសិនបើអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ឬត្រូវការអ្នកជួយដោះស្រាយបន្ទាប់ពីបំពេញរួច សូមប្រាប់បុគ្គលិក IJM ដែលនៅទីនោះផ្ទាល់ ឬទាក់ទងទៅអង្គការនៅក្នុងតំបន់របស់អ្នកបានភ្លាម។